ទាក់ទងមកពួកយើង
មិនទាន់ស្វែងយល់ពីរបៀបក្នុងការទិញធានារ៉ាប់រងមែនទេ?
៤ ជំហានខាងក្រោមអាចជួយអ្នកបាន
ការទិញធានារ៉ាប់រង
ជំហានទី ១ ៖  ការប្រឹក្សាជាមួយទីប្រឹក្សាហិរញ្ញវត្ថុ
ទាក់ទងទីប្រឹក្សាហិរញ្ញវត្ថុរបស់យើងខ្ញុំតាមរយៈទូរស័ព្ទ អ៊ីម៉ែល និងហ្វេសប៊ុកខាងក្រោមសម្រាប់ការពិគ្រោះយោបល់
ជំហានទី ២ ៖  ពិនិត្យមើលសំណើដែលបានកំណត់របស់លោកអ្នក
សំណើនឹងត្រូវបានផ្តល់ជូនសម្រាប់លោកអ្នកពិនិត្យកែសម្រួលឡើងវិញ។ សូមរីករាយក្នុងការទាក់ទងមកខាងយើងខ្ញុំ ដើម្បីធ្វើសំណើបន្ថែមសម្រាប់ការពិចារណាក្នុងការបំពេញតាមតម្រូវការធានារ៉ាប់រងរបស់លោកអ្នក។
ជំហានទី ៣ ៖  បំពេញទម្រង់ពាក្យស្នើសុំបណ្ណសន្យារ៉ាប់រងដោយភ្ជាប់ជាមួយឯកសារយោង
ការបំពេញទម្រង់ពាក្យស្នើសុំ នឹងត្រូវបានជួយដោយទីប្រឹក្សាហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណរបស់យើងខ្ញុំ ដើម្បីធានាលោកអ្នកអំពីការបំពេញពាក្យស្នើសុំឱ្យមានភាពរលូន។
ជំហានទី ៤ ៖  បណ្ណសន្យារ៉ាប់រង
បន្ទាប់ពីទទួលបានបុព្វលាភធានារ៉ាប់រង និងទម្រង់ពាក្យស្នើសុំពីអតិថិជន ការត្រួតពិនិត្យកែសម្រួលឡើងវិញនូវពាក្យស្នើសុំបណ្ណសន្យារ៉ាប់រង នឹងត្រូវបន្តភ្លាមៗ។ បន្ទាប់ពីមានការយល់ព្រមលើសំណើ ក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ នឹងចេញបណ្ណសន្យារ៉ាប់រងដល់អតិថិជនភ្លាមៗ។

សំណួរដែលសួរជាញឹកញាប
ផលិតផលធានារ៉ាប់រង៖ ជីវិតរុងរឿង
សំណួរទី១៖  តើចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងអប្បបរមាមានចំនួនប៉ុន្មាន?
ចម្លើយទី៖
ចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងអប្បបរមាគឺ ៥,០០០ ដុល្លារអាមេរិក។
សំណួរទី២៖  តើការធានារ៉ាប់រងមានរយៈពេលប៉ុន្មាន?
ចម្លើយទី៖
រយៈពេលធានារ៉ាប់រងមាន ៦/៨/១០/១២/១៦ ឆ្នាំ។
សំណួរទី៣៖  តើឯកសារប្រភេទណាដែរខ្ញុំគួរផ្តល់អោយ ប្រសិនបើខ្ញុំចង់ប្រើប្រាស់ផលិតផល ជីវិតរុងរឿង?
ចម្លើយទី៖
1. ចុះហត្ថលេខាលើទម្រង់ពាក្យស្នើសុំបណ្ណសន្យារ៉ាប់រង និងកម្រងសំណួរអំពីសុខភាព
2. ចុះហត្ថលេខាលើសំណើ
3. វិក័យបត្រទូទាត់ទឹកប្រាក់
4. អត្តសញ្ញាណប័ណ្ណថតចម្លងរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង និងអ្នកទទួលផល (លិខិតឆ្លងដែនសម្រាប់ជនបរទេស)
5. ទម្រង់គណនីផ្ទេរប្រាក់
6. ទម្រង់ប្រកាសពីអនីតិជនភាព (សម្រាប់អ្នកត្រូវបានធានារ៉ាប់រងមានអាយុក្រោម១៨ឆ្នាំ)
សំណួរទី៤៖  តើម្តាយរបស់ខ្ញុំអាចជាអ្នកត្រូវបានធានារ៉ាប់រងនៅអាយុ៦០ឆ្នាំបានដែរឬទេ?
ចម្លើយទី៖
អាយុធានារ៉ាប់រងអតិបរមានៃផលិតផលនេះគឺ អាយុ៥៩ឆ្នាំ (សម្រាប់រយៈពេល៦ឆ្នាំ)
សំណួរទី៥៖  តើបណ្ណសន្យារ៉ាប់រងនឹងត្រូវចេញក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីខ្ញុំផ្ទេរប្រាក់?
ចម្លើយទី៖
ប្រសិនបើនីតិវិធីធានារ៉ាប់រងត្រូវបានបញ្ចប់ ក្រុមហ៊ុននឹងចេញបណ្ណសន្យារ៉ាប់រងប្រហែល៥ថ្ងៃ បន្ទាប់ពីទទួលបានព័ត៌មានធានារ៉ាប់រង។
ផលិតផលធានារ៉ាប់រង៖ មង្គលគ្រួសារ
សំណួរទី១៖  តើខ្ញុំអាចទិញផលិតផល មង្គលគ្រួសារ ដោយមិនចាំបាច់មានប្រាក់កម្ចីធនាគារបានទេ?
ចម្លើយទី៖
បាទ/ចាសបាន ផលិតផលនេះមិនបានកំណត់ត្រឹមតែអ្នកមានប្រាក់កម្ចីធនាគារប៉ុណ្ណោះទេ។
សំណួរទី២៖  តើឯកសារប្រភេទណាដែរខ្ញុំគួរផ្តល់អោយ ប្រសិនបើខ្ញុំចង់ប្រើប្រាស់ផលិតផល មង្គលគ្រួសារ?
ចម្លើយទី៖
1. ចុះហត្ថលេខាលើទម្រង់ពាក្យស្នើសុំបណ្ណសន្យារ៉ាប់រង និងកម្រងសំណួរអំពីសុខភាព
2. ចុះហត្ថលេខាលើសំណើ
3. វិក័យបត្រទូទាត់ទឹកប្រាក់
4. អត្តសញ្ញាណប័ណ្ណថតចម្លងរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង និងអ្នកទទួលផល (លិខិតឆ្លងដែនសម្រាប់ជនបរទេស)
សំណួរទី៣៖  តើអាយុអប្បបរមាសម្រាប់អ្នកត្រូវបានធានារ៉ាប់រងគឺអាយុប៉ុន្មាន?
ចម្លើយទី៖
អាយុ១៨ឆ្នាំ
សំណួរទី៤៖  តើត្រូវមានការពិនិត្យសុខភាពដែរឬទេ?
ចម្លើយទី៖
នៅក្នុងប្រភេទខាងក្រោម ជាធម្មតាមិនមានការពិនិត្យសុខភាពទេ ប្រសិនបើសេចក្តីប្រកាសរបស់សុខភាពគឺមានលក្ខណៈស្តង់ដា។
1. អាយុអ្នកត្រូវបានធានារ៉ាប់រងគឺ ១៨ ដល់ ៤៥ឆ្នាំ និងទឹកប្រាក់ត្រូវបានធានារ៉ាប់រងគឺក្រោម ៣៨,៤៦១ ដុល្លារអាមេរិក។
2. អាយុអ្នកត្រូវបានធានារ៉ាប់រងគឺ ៤៦ ដល់ ៥០ឆ្នាំ និងទឹកប្រាក់ត្រូវបានធានារ៉ាប់រងគឺក្រោម ១១,៥៣៨ ដុល្លារអាមេរិក។
សំណួរទី៥៖  តើការធានារ៉ាប់រងការពាររយៈពេលប៉ុន្មានឆ្នាំ?
ចម្លើយទី៖
រយៈពេល ៣ ដល់ ២០ឆ្នាំ