ទាក់ទងមកពួកយើង
អនុវត្ត 4 ជំហានដើម្បីផ្លាស់ប្តូរបណ្ណសន្យារ៉ាប់រងដោយមានភាពងាយស្រួល។
សំណើនៃសេវាកម្មបណ្ណសន្យារ៉ាប់រង
ជំហានទី ១ ៖  ការប្រឹក្សាជាមួយទីប្រឹក្សាហិរញ្ញវត្ថុ
ទាក់ទងទីប្រឹក្សាហិរញ្ញវត្ថុរបស់លោកអ្នកតាមរយៈទូរស័ព្ទ អ៊ីម៉ែល និងហ្វេសប៊ុកខាងក្រោមសម្រាប់ការពិគ្រោះយោបល់
ជំហានទី ២ ៖  បំពេញទម្រង់បែបបទភ្ជាប់មកជាមួយឯកសារយោង
ពួកយើងនឹងជួយក្នុងការបំពេញទម្រង់បែបបទរបស់លោកអ្នក ពួកយើងនឹងធ្វើការជូនដំណឹងពីតម្រូវការនៃឯកសារយោងផ្សេងៗ។
ជំហានទី ៣ ៖  ការដាក់ស្នើឯកសារ
ការដាក់ស្នើទម្រង់ដែលបំពេញរួច ភ្ជាប់ជាមួយឯកសារយោងមកកាន់អាសយដ្ឋានរបស់ក្រុមហ៊ុន ឬតាមរយៈទីប្រឹក្សាហិរញ្ញវត្ថុរបស់លោកអ្នក។
ជំហានទី ៤ ៖  បញ្ចប់ដំណើរការ
នៅពេលដែលការផ្លាស់ប្តូរត្រូវបានធ្វើឡើង លោកអ្នកនឹងត្រូវបានជូនដំណឹងភ្លាមៗតាមរយៈអ៊ីម៉ែល។ លោកអ្នកក៏អាចធ្វើការបញ្ជាក់ជាមួយទីប្រឹក្សាហិរញ្ញវត្ថុរបស់លោកអ្នក សម្រាប់ស្ថានភាពរបស់បណ្ណសន្យារ៉ាប់រងផងដែរ។

សំណួរដែលសួរជាញឹកញាប
សំណួរទី១៖  តើអ្វីខ្លះដែលត្រូវធ្វើ ប្រសិនបើអតិថិជនមិនអាចបន្តបុព្វលាភធានារ៉ាប់រងប្រាក់សន្សំ?
ចម្លើយទី៖
1. បណ្ណសន្យារ៉ាប់រងនេះនឹងក្លាយជាគ្មានសុពលភាពក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទកំណត់ការទូទាត់ ហើយវាអាចត្រូវបានស្ដារឡើងវិញក្នុងរយៈពេល២ឆ្នាំ។
2. អតិថិជនអាចស្នើសុំការបញ្ចប់កិច្ចសន្យា និងទទួលបានតម្លៃបោះបង់បណ្ណសន្យារ៉ាប់រងវិញ (ប្រសិនបើមាន)។
សំណួរទី២៖  តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំចង់ផ្លាស់ប្តូរអ្នកទទួលផល?
ចម្លើយទី៖
លោកអ្នកអាចបំពេញទម្រង់ពាក្យស្នើសុំផ្លាស់ប្តូរ ដើម្បីដាក់ពាក្យស្នើសុំការផ្លាស់ប្តូរអ្នកទទួលផល។
សំណួរទី៣៖  តើខ្ញុំគួរបន្តបណ្ណសន្យារ៉ាប់រងឡើងវិញដោយរបៀបណា?
ចម្លើយទី៖
លោកអ្នកអាចបំពេញទម្រង់ពាក្យស្នើសុំបន្តបណ្ណសន្យារ៉ាប់រងឡើងវិញ ដើម្បីដាក់ពាក្យស្នើសុំបន្តបណ្ណសន្យារ៉ាប់រងឡើងវិញ។