ទាក់ទងមកពួកយើង
ការទាមទារសំណងមាន 3 ប្រភេទ រួមមានការទាមទារសំណងលើការធានារ៉ាប់រង អត្ថប្រយោជន៍ការរស់រានមានជីវិត និងអត្ថប្រយោជន៍តាមកាលកំណត់។
គ្រាន់តែធ្វើតាមជំហាននៅខាងក្រោមដោយផ្អែកលើតម្រូវការរបស់អ្នកដើម្បីមានភាពងាយស្រួលក្នុងការទាមទារសំណ​ង​​​​​
ការទាមទារសំណងធានារ៉ាប់រង
ជំហានទី ១ ៖  ជូនដំណឹងដល់យើងខ្ញុំអំពីការទាមទារសំណងរបស់លោកអ្នក
ទាក់ទងទីប្រឹក្សាហិរញ្ញវត្ថុរបស់លោកអ្នក ឬតាមរយៈទូរស័ព្ទ អ៊ីម៉ែល និងហ្វេសប៊ុកខាងក្រោមសម្រាប់សេវាកម្មទាមទារសំណងក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីពេលហេតុការណ៍បានកើតឡើង។
ជំហានទី ២ ៖  បំពេញទម្រង់បែបបទទាមទារសំណងធានារ៉ាប់រង
បំពេញទម្រង់បែបបទទាមទារសំណងធានារ៉ាប់រង ដែលផ្តល់ដោយទីប្រឹក្សាហិរញ្ញវត្ថុរបស់លោកអ្នក ឬទាញយកពីគេហទំព័ររបស់យើងខ្ញុំ ហើយផ្តល់ឯកសារដែលត្រូវការទាំងអស់សម្រាប់ការទាមទារសំណងរបស់លោកអ្នក។
ជំហានទី ៣ ៖  ដាក់ស្នើឯកសារ
ដាក់ស្នើទម្រង់ដែលបំពេញរួចជាមួយឯកសារយោងមកកាន់អាសយដ្ឋានរបស់យើងខ្ញុំ ឬតាមរយៈទីប្រឹក្សាហិរញ្ញវត្ថុរបស់លោកអ្នក

ការទូទាត់អត្ថប្រយោជន៍ពេលនៅមានជីវិត
ការទូទាត់ដោយស្វ័យប្រវត្តិ
បន្ទាប់ពីការស្ទង់មតិការរស់រានមានជីវិត និងពិនិត្យព័ត៌មានការទូទាត់ពីក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ តាមរយៈអ៊ីម៉ែល ឬទូរស័ព្ទនោះក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ នឹងផ្ញើប្រាក់អត្ថប្រយោជន៍ពេលនៅមានជីវិត និងភ្ជាប់ជាមួយប័ណ្ណធនាគារសម្រាប់ជាឯកសារយោងរបស់លោកអ្នក។
ការទូទាត់អត្ថប្រយោជន៍នៅថ្ងៃផុតកំណត់
ជំហានទី ១ ៖  បំពេញទម្រង់ពាក្យស្នើសុំ
ក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ នឹងជូនដំណឹងដល់អតិថិជនរបស់យើងមួយខែមុនថ្ងៃផុតកំណត់ ដើម្បីបំពេញទម្រង់ពាក្យស្នើសុំអត្ថប្រយោជន៍នៃបណ្ណសន្យារ៉ាប់រងនេះ ដោយមានជំនួយពីទីប្រឹក្សាហិរញ្ញវត្ថុរបស់លោកអ្នក ឬមជ្ឈមណ្ឌលសេវាកម្មរបស់យើងខ្ញុំតាមរយៈទូរស័ព្ទ អ៊ីម៉ែល និងហ្វេសប៊ុកខាងក្រោម។
ជំហានទី ២ ៖  បណ្ណសន្យារ៉ាប់រងដល់កាលកំណត់ និងការទូទាត់បានបញ្ចប់
ក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ នឹងផ្ញើប្រាក់អត្ថប្រយោជន៍ដល់កាលកំណត់នៅថ្ងៃផុតកំណត់ ហើយភ្ជាប់ជាមួយប័ណ្ណធនាគារសម្រាប់ជាឯកសារយោងរបស់លោកអ្នក ហើយបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានបញ្ចប់នៅថ្ងៃផុតកំណត់បណ្ណសន្យារ៉ាប់រងដូចគ្នា។


សំណួរដែលសួរជាញឹកញាប
ផលិតផលធានារ៉ាប់រង៖ ជីវិតរុងរឿង
សំណួរទី១៖  តើនៅពេលណាដែលខ្ញុំអាចទទួលបានអត្ថប្រយោជន៍ពេលនៅមានជីវិតរបស់ខ្ញុំចំនួន ៥% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង?
ចម្លើយទី៖
អត្ថប្រយោជន៍ពេលនៅមានជីវិត ៥% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងនឹងទទួលបាននៅរៀងរាល់២ឆ្នាំម្តង។
សំណួរទី២៖  តើគ្រោះថ្នាក់ចៃដន្យ និងមិនដោយសារគ្រោះថ្នាក់ចៃដន្យ សំដៅលើអ្វី?
ចម្លើយទី៖
1. គ្រោះថ្នាក់ចៃដន្យ៖ មានន័យថាព្រឹត្តិការណ៍គោលបំណងមួយ ឬអ្វីដែលកើតឡើងជាលទ្ធផលនៃវត្ថុខាងក្រៅ ឬកម្លាំងខាងក្រៅ ហើយក៏បំពេញតាមតម្រូវការទាំងអស់ដូចខាងក្រោម៖
ក. ត្រូវតែគ្មានការរំពឹងទុក និងអចេតនាដោយអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត
ខ. ត្រូវតែជាមូលហេតុតែមួយគត់ និងដោយផ្ទាល់នៃមរណភាព ឬរងរបួសរបស់អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត។
ផលិតផលធានារ៉ាប់រង៖ មង្គលគ្រួសារ
សំណួរទី១៖  តើផលិតផលធានារ៉ាប់រង មង្គលគ្រួសារ នឹងធានារ៉ាប់រងលើការទាមទារសំណងនេះក្នុងកាលៈទេសៈណា? តើការទាមទារសំណងនឹងទទួលបានប៉ុន្មាន?
ចម្លើយទី៖
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព នោះក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ នឹងទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងដូចខាងក្រោម៖
1. ១០០% (មួយរយភាគរយ) នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងប្រចាំឆ្នាំ នឹងត្រូវទូទាត់នៅពេលមរណភាព។
2. ១៣០% (មួយរយសាមសិបភាគរយ) នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងប្រចាំឆ្នាំ នឹងត្រូវទូទាត់នៅពេលពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍។
សំណួរទី២៖  ប្រសិនបើពិការដៃម្ខាង និងជើងម្ខាង តើខ្ញុំនឹងទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងរបស់ផលិតផល មង្គលគ្រួសារ ដែរឬទេ?
ចម្លើយទី៖
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតពិការដៃម្ខាង និងជើងម្ខាងទាំងស្រុង ឬពិការជាអចិន្ត្រៃយ៍ នោះអ្នកត្រូវបានធានារ៉ាប់រងអាចទទួលបានសំណងចំនួន ១៣០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង។
សំណួរទី៣៖  តើខ្ញុំនឹងទទួលបានអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់ពីការធានារ៉ាប់រងរបស់ផលិតផល មង្គលគ្រួសារ ដែរឬទេ?
ចម្លើយទី៖
ផលិតផលធានារ៉ាប់រង “មង្គលគ្រួសារ” គឺជាការធានារ៉ាប់រងមរណភាព និង ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលអ្នកត្រូវបានធានារ៉ាប់រងចំណាយបុព្វលាភធានារ៉ាប់រងទាបដើម្បីការពារគ្រួសារ អត្ថប្រយោជន៍នៃការធានារ៉ាប់រងនឹងត្រូវបានបង់ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង ប៉ុន្តែមិនមានអត្ថប្រយោជន៍ដល់កាលកំណត់អាចអនុវត្តបានទេ។
សំណួរទី៤៖  ប្រសិនបើខ្ញុំសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬទទួលការវះកាត់ តើផលិតផលមង្គលគ្រួសារ នឹងធានារ៉ាប់រងដែរឬទេ?
ចម្លើយទី៖
ផលិតផលធានារ៉ាប់រង មង្គលគ្រួសារ គឺជាការធានារ៉ាប់រងមរណភាព និង ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលអ្នកត្រូវបានធានារ៉ាប់រងចំណាយបុព្វលាភធានារ៉ាប់រងទាបដើម្បីការពារគ្រួសារ អត្ថប្រយោជន៍នៃការធានារ៉ាប់រងនឹងត្រូវបានបង់ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង ប៉ុន្តែមិនមានអត្ថប្រយោជន៍សម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬអត្ថប្រយោជន៍វះកាត់អាចអនុវត្តបានទេ។