ទាក់ទងមកពួកយើង
ជីវិតរុងរឿង
ផលិតផល “ជីវិតរុងរឿង” (ធានារ៉ាប់រងទាយជ្ជទាន) គឺជាធានារ៉ាប់រងបែបសន្សំ និងការពារ ដែលទទួលបានការអនុញ្ញាតពីនិយ័តករធានារ៉ាប់រងកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈលិខិតលេខ ៤៨១៩ សហវ-នធក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
លក្ខណៈពិសេសនៃផលិតផល
សេរីភាពក្នុងការជ្រើសរើសរយៈពេលខ្លី ឬវែង
មានរយៈពេល ៦/៨/១០/១២/១៦ឆ្នាំ ដែលសមស្របសម្រាប់ផែនការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកក្នុងរយៈពេលវែង មធ្យម និងខ្លី។
របៀបនៃការទូទាត់បុព្វលាភមានច្រើនជម្រើស
លោកអ្នកអាចធ្វើការបង់ផ្តាច់ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំ។ ជម្រើសដែលអាចបត់បែនបានបែបនេះ គឺមិនអាចធ្វើបានសម្រាប់បណ្តាញផ្សេងទៀតក្នុងការសន្សំលុយ។
ទទួលបានអត្ថប្រយោជន៍បន្ថែមនៅគម្រប់ខួបរៀងរាល់២ឆ្នាំម្តងដែលមានលក្ខណៈល្អប្រសើរ
លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ត្រឡប់មកវិញ ៥% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងអាយុជីវិតរបស់អ្នកនៅគម្រប់ខួបរៀងរាល់២ឆ្នាំម្តង។ លោកអ្នកអាចយកប្រាក់ដែលទទួលបាននេះ ទៅធ្វើដំណើរកម្សាន្ត ឬសន្សំបន្ត ឬប្រើសម្រាប់បង់បុព្វលាភធានារ៉ាប់រងសម្រាប់ឆ្នាំនេះក៏បាន។
ទទួលបានទឹកប្រាក់សរុបនៅថ្ងៃផុតកំណត់
វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការសន្សំលុយ អាចឱ្យអ្នកទទួលបានទឹកប្រាក់សរុបត្រលប់មកវិញ បន្ទាប់ពីដល់ថ្ងៃកំណត់។ មិនថាលោកអ្នកចាប់ផ្តើមអាជីវកម្ម ចេញទៅក្រៅប្រទេស រៀបចំតុបតែងផ្ទះ ឬទុកសម្រាប់ការចូលនិវត្តនោះឡើយ វានឹងធ្វើឱ្យជីវិតរបស់លោកអ្នកស្រស់បំព្រង។
គ្មានការកាត់ពន្ធ មិនចាំបាច់បារម្ភពីទ្រព្យសម្បត្តិត្រូវបាត់បង់
មិនថាប្រភេទទឹកប្រាក់ធានារ៉ាប់រងណាមួយក៏ដោយនៅក្នុងប្រទេសកម្ពុជា ដែលមានដូចជាទឹកប្រាក់ធានារ៉ាប់រងនៅពេលមានជីវិត និងមរណភាព សុទ្ធតែរួចផុតពីពន្ធលើប្រាក់ចំណូល និងពន្ធដែលពាក់ព័ន្ធទាំងអស់។
ការកំណត់អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង
អ្នកដែលមានអាយុពី១ឆ្នាំឡើងទៅ អាចដាក់ពាក្យស្នើសុំទិញបណ្ណសន្យារ៉ាប់រងនេះបាន។ វាជាវិធីដ៏ល្អបំផុតសម្រាប់លោកអ្នកក្នុងការសន្សំប្រាក់ដើម្បីការអប់រំរបស់កូនៗក្នុងការសម្រេចនូវក្តីសុបិន និងផែនការចូលនិវត្តរបស់លោកអ្នកសម្រាប់កូនៗ។
មុខងារទាំងពីរនៃការសន្សំ និងការការពារ
₋ ជាទូទៅប្រសិនបើទទួលមរណភាព ឬពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍ នឹងទទួលបានសំណង ១០០% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង។
₋ ប្រសិនបើមរណភាព ឬពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ នឹងទទួលបានសំណង ២០០% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង។
អំឡុងពេលការប្រឹងប្រែងធ្វើការងាររបស់អ្នក និងផ្តោតលើការសន្សំប្រាក់ លោកអ្នកនៅតែអាចផ្តល់នូវការការពារទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក។ មិនថាលោកអ្នកនៅទីណានោះទេ ក៏ក្ដីស្រឡាញ់របស់អ្នកចំពោះគ្រួសារ គឺមិនសាបសូន្យឡើយ។
សេចក្តីលម្អិតអំពីផលិតផល
សំណួរតែងតែជួបប្រទះ

ចម្លើយទី៖
អ្នកអាចទទួលបានអត្ថប្រយោជន៍បន្ថែមនៅពេលមានជីវិត ៥% ពីកញ្ចប់សន្សំផលិតផល “ជីវិតរុងរឿង”នៅគម្រប់ខួបរៀងរាល់២ឆ្នាំម្តង។

ចម្លើយទី៖
ទំហំទឹកប្រាក់ធានារ៉ាប់រងជាអប្បរមាគឺ ៥ ០០០ ដុល្លារអាមេរិក។

ចម្លើយទី៖
មានរយៈពេល ៦/៨/១០/១២ និង ១៦ ឆ្នាំ។

ចម្លើយទី៖
១. ទម្រង់ពាក្យស្នើសុំដែលមានចុះហត្ថលេខា និងកម្រងសំណួរវាយតម្លៃធានារ៉ាប់រង
២. សំណើដែលបានចុះហត្ថលេខាដោយម្ចាស់បណ្ណសន្យារ៉ាប់រង និងបុគ្គលិកផ្នែកលក់
៣. វិក្កយបត្របង់ប្រាក់របស់អតិថិជន។
៤. អត្តសញ្ញាណប័ណ្ណថតចម្លងរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង និងអ្នកទទួលផល (ជនបរទេសត្រូវថតចម្លងលិខិតឆ្លងដែន)
៥. ទម្រង់គណនីផ្ទេរប្រាក់
៦. ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងអាយុក្រោម១៨ឆ្នាំ ត្រូវបំពេញទម្រង់សេចក្តីប្រកាសសម្រាប់អនីតិជន

ចម្លើយទី៖
អាយុជាអតិបរមានៃការទិញផលិតផលមួយនេះ គឺមានអាយុត្រឹម ៥៩ឆ្នាំ (អាចទិញផលិតផលរយៈពេល ៦ឆ្នាំ)។

ចម្លើយទី៖
១. គ្រោះថ្នាក់ចៃដន្យសំដៅទៅលើគ្រោះថ្នាក់ពីមជ្ឈដ្ឋានខាងក្រៅដែលបណ្តាលឱ្យអ្នកត្រូវបានធានារ៉ាប់រង មានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយមិនរាប់បញ្ចូលជំងឺ។ ហើយមជ្ឍដ្ឋានខាងក្រៅ ឬឥទ្ធិពលខាងក្រៅត្រូវបំពេញតាមលក្ខខណ្ឌខាងក្រោម ទើបរាប់បញ្ចូលថាជាគ្រោះថ្នាក់ចៃដន្យ៖
ក. ព្រឹត្តិការណ៍ដែលអ្នកត្រូវបានធានារ៉ាប់រងនឹកស្មានមិនដល់ ឬកើតឡើងដោយអចេតនា
ខ. ជាមូលហេតុចម្បង និងជាមូលហេតុផ្ទាល់មួយដែលធ្វើឱ្យអ្នកត្រូវបានធានារ៉ាប់រងមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត។
២. គ្រោះថ្នាក់មិនចៃដន្យសំដៅទៅលើជំងឺដែលនឹកស្មានមិនដល់ ឬកើតឡើងដោយអចេតនាដែលបណ្តាលឱ្យអ្នកត្រូវបានធានារ៉ាប់រងមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត។

ចម្លើយទី៖
១. ប្រសិនបើរយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រងលើពី៣០ថ្ងៃ នោះបណ្ណសន្យារ៉ាប់រងនឹងផ្អាកសុពលភាពជាបណ្តោះអាសន្ន។ ប៉ុន្តែអាចបន្តសុពលភាពបណ្ណសន្យារ៉ាប់រងនៅក្នុងអំឡុងពេល២ឆ្នាំបាន។
២. អតិថិជនអាចបំពេញឯកសារស្នើសុំបញ្ចប់បណ្ណសន្យារ៉ាប់រង ដើម្បីអាចទទួលបានអត្ថប្រយោជន៍ពេលបោះបង់បណ្ណសន្យារ៉ាប់រង។

ចម្លើយទី៖
ក្មួយបង្កើតមិនត្រូវបានអនុញ្ញាតឱ្យទទួលអត្ថប្រយោជន៍ឡើយ។

ចម្លើយទី៖
ប្រសិនបើចង់ផ្លាស់ប្តូរអ្នកទទួលផល អ្នកអាចធ្វើការបំពេញបែបបទតាមទម្រង់ពាក្យស្នើសុំផ្លាស់ប្តូរអ្នកទទួលផលបាន។

ចម្លើយទី៖
ប្រសិនបើឯកសារដែលបានដាក់ស្នើមកមានលក្ខណៈគ្រប់គ្រាន់ពេញលេញ នោះបណ្ណសន្យារ៉ាប់រងនឹងចេញឱ្យចន្លោះរយៈពេល៥ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនទទួលបានឯកសារទាំងអស់គ្រប់គ្រាន់។
ទាក់ទងមកពួកយើង
(ប្រសិនបើលោកអ្នកជាម្ចាស់បណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុនទីតាន ស្តូន ឡាយហ្វ៍ សូមបំពេញលេខលិខិតឆ្លងដែន / លេខអត្តសញ្ញាណប័ណ្ណ។ សូមអរគុណ!​)