ទាក់ទងមកពួកយើង
មង្គលគ្រួសារ
ការធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ ដែលមានឈ្មោះថា “មង្គលគ្រួសារ” គឺជាការការពារអាយុជីវិតដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុគ្រួសារ ដោយទទួលបានការអនុញ្ញាតពីនិយ័តករធានារ៉ាប់រងកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈលិខិតលេខ ៤៨១៩ សហវ-នធក ចុះថ្ងៃទី២១ ខែម
លក្ខណៈពិសេសនៃផលិតផល
សេរីភាពក្នុងការជ្រើសរើសរយៈពេលខ្លី ឬវែង
រយៈពេលមានចន្លោះពី៣ឆ្នាំ ទៅដល់ ២០ឆ្នាំ ដែលសមស្របសម្រាប់កម្ចីទិញផ្ទះ ឬផែនការក្នុងការការពារហានិភ័យនៅក្នុងស្ថានភាពណាមួយ។
របៀបនៃការទូទាត់បុព្វលាភមានច្រើនជម្រើស
លោកអ្នកអាចជ្រើសរើសបង់បុព្វលាភផ្តាច់ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំ។ ការទូទាត់បុព្វលាភមានច្រើនជម្រើសដែលសមរម្យជាមួយនឹងហិរញ្ញវត្ថុរបស់លោកអ្នក។
ការធានារ៉ាប់រងនេះមានពីរប្រភេទ គឺប្រភេទ ក (ការធានារ៉ាប់រងកម្រិតថេរ) និងប្រភេទ ខ (ការធានារ៉ាប់រងកម្រិតថយចុះ) ទៅតាមតម្រូវការរបស់លោកអ្នក
(1) ប្រភេទ ក (ការធានារ៉ាប់រងកម្រិតថេរ) អាចការពារហិរញ្ញវត្ថុគ្រួសារបាន
ក、ឪពុកគឺដូចជាម៉ាស៊ីនផលិតលុយម្នាក់សម្រាប់ផ្គត់ផ្គង់ការសិក្សាកូនៗរបស់គាត់ និងនាំមកនូវភាពរីករាយសម្រាប់គ្រួសារ។ ប្រសិនបើថ្ងៃណាមួយម៉ាស៊ីននេះឈប់ដំណើរការ នោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ នៅតែបន្តក្តីស្រឡាញ់របស់ឪពុក និងបន្តធ្វើជាម៉ាស៊ីនសម្រាប់កូនៗរបស់ពួកគាត់។
B、ឪពុកម្តាយខំចិញ្ចឹមកូនប្រុសស្រីរហូតដល់ធំ វាគួរតែដល់ពេលដែលកូនប្រុសស្រីត្រូវតបស្នងសងគុណពួកគាត់វិញហើយ។ ត្រៀមនូវប្រាក់សម្រាប់ទុកចិញ្ចឹមពួកគាត់ ធ្វើឱ្យក្តីស្រឡាញ់របស់យើងចំពោះពួកគាត់ មិនអាក់ខានដោយសារតែគ្រោះថ្នាក់ផ្សេងៗ។
(2) ប្រភេទ ខ អាចត្រូវបានប្រើជាការធានារ៉ាប់រងកម្ចីសម្រាប់គេហដ្ឋានទៅតាមការពេលចិត្ដរបស់អ្នក
ក、ក្តីស្រឡាញ់របស់ឪពុកប្រៀបបានដូចជាភ្នំមួយដ៏ធំ (ប្រៀបដូចជាផ្ទះដែលការពារគ្រួសារពីខ្យល់និងភ្លៀង) មិនដែលដួលរលំ ចំណែកក្តីស្រឡាញ់ដ៏ធំធេងរបស់លោកឪពុកក៏មិនដែលប្រែប្រួលឡើយ។
ការកំណត់អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង
លោកអ្នកមានអាយុពី ១៨ឆ្នាំ ដល់ ៨០ឆ្នាំ អាចដាក់ពាក្យស្នើសុំទិញបណ្ណសន្យារ៉ាប់រងនេះបានដែលជាការរៀបចំដ៏ល្អបំផុតសម្រាប់អ្នកក្នុងការរៀបចំការការពារហានិភ័យចំពោះសមាជិកគ្រួសារជាទីស្រឡាញ់របស់អ្នក។
បង្កើនទឹកប្រាក់ធានារ៉ាប់រង ប្រសិនបើពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់លោកអ្នក និងក្រុមគ្រួសារ
₋ ជាទូទៅ ប្រសិនបើទទួលមរណភាពដោយចៃដន្យ នឹងទទួលបានសំណង ១០០% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង
₋ ប្រសិនបើពិការភាពទាំងស្រុង នឹងទទួលបានសំណង ១៣០% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង
យើងខិតខំប្រឹងប្រែងធ្វើការងារ គឺដើម្បីគ្រួសារដែលយើងស្រឡាញ់បំផុត ក្នុងករណីយើងទៅបាត់ ការធានារ៉ាប់រងនឹងនៅតែបន្តក្តីស្រឡាញ់របស់យើង ហើយនឹងមិនអនុញ្ញាតឱ្យគ្រួសារជាទីស្រឡាញ់របស់យើង បាត់បង់ការថែទាំឡើយ។ ក្នុងករណីប្រសិនបើលោកអ្នកពិការរូបកាយ បាត់បង់សមត្ថភាពធ្វើការងារទាំងស្រុង យើងនឹងបង្កើនការការពារ ៣០% ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់លោកអ្នក និងក្រុមគ្រួសារ។
សេចក្តីលម្អិតអំពីផលិតផល
សំណួរតែងតែជួបប្រទះ

ចម្លើយទី៖
ក. ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព នោះនឹងទទួលបានសំណង ១០០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង។
ខ. ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងពិការភាពទាំងស្រុង នោះនឹងទទួលបានសំណង ១៣០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង។

ចម្លើយទី៖
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ពិការដៃម្ខាង និងជើងម្ខាងដែលបណ្តាលឱ្យពិការអវយវៈទាំងពីរ ឬបណ្តាលឱ្យកាត់អវយវៈណាមួយដោយគ្រូពេទ្យជំនាញ នោះផលិតផលធានារ៉ាប់រងអាយុជីវិតមានកាលកំណត់“មង្គលគ្រួសារ”នឹងធ្វើការសងសំណងជូន ១៣០% នៃទឹកប្រាក់ធានារ៉ាប់រង។

ចម្លើយទី៖
អាចទិញបាន ! ផលិតផលមួយនេះមិនបានកំណត់ថាទាល់តែមានកម្ចី ទើបអាចទិញបាននោះទេ។

ចម្លើយទី៖
១. ទម្រង់ពាក្យស្នើសុំដែលមានចុះហត្ថលេខា និងកម្រងសំនួរវាយតម្លៃធានារ៉ាប់រង
២. សំណើដែលមានហត្ថលេខាម្ចាស់បណ្ណសន្យារ៉ាប់រង និងបុគ្គលិកផ្នែកលក់
៣. វិក្កយបត្របង់ប្រាក់របស់អតិថិជន
៤. អត្តសញ្ញាណប័ណ្ណថតចម្លងម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង និងអ្នកទទួលផល (ជនបរទេសត្រូវថតចម្លងលិខិតឆ្លងដែន)

ចម្លើយទី៖
ប្រសិនបើបណ្ណសន្យារ៉ាប់រងរបស់អ្នកផ្អាកសុពលភាពបណ្តោះអាសន្នក្នុងអំឡុងពេល២ឆ្នាំ អ្នកអាចបំពេញឯកសារស្នើសុំបន្តសុពលភាពនៃបណ្ណសន្យារ៉ាប់រងបាន។

ចម្លើយទី៖
ចំពោះធានារ៉ាប់រងអាយុជីវិតមានកាលកំណត់“មង្គលគ្រួសារ”គឺជាប្រភេទនៃធានារ៉ាប់រងលើមរណភាព ដែលមានន័យថាអ្នកបង់បុព្វលាភទាប ប៉ុន្តែអាចទទួលបានការពារដ៏ធំមួយសម្រាប់គ្រួសារ។ ប្រសិនបើពិការភាពទាំងស្រុងឬអចិន្រ្តៃយ៍ ឬមរណភាព នោះនឹងទទួលបានសំណង ប៉ុន្តែមិនទទួលបានទឹកប្រាក់ត្រលប់មកវិញនៅចុងគ្រានោះទេ។

ចម្លើយទី៖
មង្គលគ្រួសារ គឺជាប្រភេទនៃការធានារ៉ាប់រងលើមរណភាពដែលមានន័យថាអ្នកបង់បុព្វលាភទាប ប៉ុន្តែអាចទទួលបានការពារដ៏ធំមួយសម្រាប់គ្រួសារ។ ប្រសិនបើពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ ឬទទួលមរណភាព នោះនឹងទទួលបានសំណង ប៉ុន្តែមិនទទួលបានប្រាក់នៅពេលចូលសម្រាកមន្ទីរពេទ្យ ឬវះកាត់នោះទេ។

ចម្លើយទី៖
ចាប់ពី ១៨ឆ្នាំឡើង។

ចម្លើយទី៖
ក្រុមហ៊ុននឹងមើលទៅលើរបាយការណ៍ពិនិត្យសុខភាពជាមុនសិន ទើបសម្រេចថាគួរតែត្រូវពិនិត្យសុខភាព ឬក៏មិនតម្រូវឱ្យពិនិត្យ។ ប្រសិនបើនៅក្នុងកម្រងសំនួរពាក់ព័ន្ធនឹងសុខភាពរបស់អតិថិជនបង្ហាញថាមានសុខភាពធម្មតា នោះការពិនិត្យសុខភាពនឹងកំណត់ទៅតាមអាយុ និងបុព្វលាភធានារ៉ាប់រងដូចខាងក្រោម៖
១. អាយុអ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៨ ដល់ ៤៥ឆ្នាំ ចំនួនទឹកប្រាក់ធានារ៉ាប់រង ៣៨ ៤៦១ ដុល្លារអាមេរិក និងក្រោមនោះ ដោយលើកលែងចំពោះការពិនិត្យសុខភាព។
២. អាយុអ្នកត្រូវធានារ៉ាប់រងចាប់ពី ៤៦ ដល់ ៥០ឆ្នាំ ចំនួនទឹកប្រាក់ធានារ៉ាប់រង ១១ ៥៣៨ ដុល្លារ ឬតិចជាងនេះ លើកលែងចំពោះការពិនិត្យសុខភាព។

ចម្លើយទី៖
រយៈពេលធានារ៉ាប់រងមានពី ៣ ដល់ ២០ឆ្នាំ។
ទាក់ទងមកពួកយើង
(ប្រសិនបើលោកអ្នកជាម្ចាស់បណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុនទីតាន ស្តូន ឡាយហ្វ៍ សូមបំពេញលេខលិខិតឆ្លងដែន / លេខអត្តសញ្ញាណប័ណ្ណ។ សូមអរគុណ!​)