2022-05-28 | ព័ត៌មានផ្លូវការ
កម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ នៅសាលាដូង។
កាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ មានសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានចុះចែកអំណោយដោយផ្ទាល់ រួមមានជាសម្ភារៈសិក្សា និងនំចំណីផ្សេងៗដល់ប្អូនៗសិស្សានុសិស្ស និងថវិកាមួយចំនួនដល់លោកនាយកសាលាដូង ដើម្បីចាត់ចែងក្នុងការអភិវឌ្ឍសាលាដូងតាមការគួរ។ លើសពីនេះទៅទៀត ទីតាន ស្តូន ឡាយហ្វ៍ ក៏បានរៀបចំសកម្មភាពផ្សេងៗ ដូចជាការលេងល្បែងកម្សាន្ត និងការប្រកួតប្រជែងជាក្រុម ដើម្បីបង្កើនភាពស្និទ្ធស្នាល និងជំរុញឱ្យមានការសហការគ្នាជាធ្លុងមួយផងដែរ។
ក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ នឹងបន្តចូលរួមក្នុងការចែករំលែកនូវក្តីស្រលាញ់ទៅកាន់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការបង្កើតនូវកម្មវិធីសប្បុរសធម៌ និងការបរិច្ចាគនានា ដែលទាំងនេះជាសកម្មភាពឆ្លុះបញ្ចាំងពីគោលគំនិត We Care Your Life/ Create a Better Life របស់ក្រុមហ៊ុនផងដែរ។