ពួកយើងបាននាំយកនូវគោលគំនិតធានារ៉ាប់រង និងការគ្រប់គ្រប់ទ្រព្យសម្បត្តិថ្មីពីបរទេសដោយសង្ឃឹមថាអាចផ្តល់ជូននូវគោលគំនិតនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវដើម្បីធ្វើឱ្យប្រជាជនកម្ពុជាយល់ដឹងច្បាស់ពីអត្ថន័យពិតប្រាកដនៃការទិញធានារ៉ាប់រង។ ស្របពេលនោះដែរ
ក្រៅពីនេះ ពួកយើងក៏ប្តេជ្ញាចិត្តក្នុងការធ្វើកម្មវិធីសប្បុរសធម៌ ដើម្បីជួយដល់ប្រជាជនដែលមានការខ្វះខាត។ ចាប់ពីមានការផ្ទុះជំងឺកូវីដ១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ពួកយើងបានចូលរួមកម្មវិធីសប្បុរសធម៌ និងការបរិច្ចាគដើម្បីក្តីស្រឡាញ់សរុបទាំងអស់ចំនួន៩លើក ក្នុងនោះមានសកម្មភាពផ្តល់ជំនួយចំនួន ៦លើក និងការបរិច្ចាគចំនួន ៣លើក ដោយមានការបរិច្ចាគអង្ករលើសពី ១ ម៉ឺនគីឡូក្រាម និងបរិច្ចាគជាសាច់ប្រាក់រាប់ម៉ឺនដុល្លារអាមេរិក នៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា។
ពួកយើងជួយឱ្យហិរញ្ញវត្ថុរបស់ប្រជាជនមានស្ថិរភាព និងបន្តក្តីស្រឡាញ់តាមរយៈកម្មវិធីសប្បុរសធម៌ ដើម្បីបង្កើតអនាគតដ៏មានស្ថិរភាពសម្រាប់ប្រជាជនកម្ពុជា និងសម្រេចបានក្តីស្រមៃសម្រាប់ពេលអនាគត។


រៀបចំផែនការហិរញ្ញវត្ថុដែលសមស្របបំផុតសម្រាប់អ្នក
- បង្កើនការយល់ដឹង និងមានគោលគំនិតទៅលើធានារ៉ាប់រង
- មនុស្សមានតម្រូវការ និងក្តីស្រមៃខុសៗគ្នា នៅក្នុងដំណាក់កាលនីមួយៗក្នុងជីវិត។ បេសសកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអា យុជីវិត ទីតាន ស្តូន ឡាយហ្វ៍ គឺនៅពីក្រោយចាំជួយអ្នកជានិច្ច។
- ផ្អែកទៅលើផែនការនៅក្នុងជីវិតរបស់អ្នក ផ្តល់ជូននូវដំបូន្មាន និងផលិតផលដែលល្អបំផុត ដើម្បីជួយអ្នកឱ្យសម្រេចបាននូវក្តី ស្រមៃក្នុងជីវិត ស្របពេលនោះដែរ អាចកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ ដោយផ្អែកតាមគោលការណ៍សុវត្ថិភាពខ្ពស់ និងហា និភ័យទាប។
ក្លាយជាដៃគូសហការនៅក្នុងជីវិតរបស់អ្នក និងធ្វើជាស្លាកយីហោឈានមុខគេនៅក្នុងទីផ្សារ
- ជួយអ្នកឱ្យមានការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ ជួយសម្រេចក្តីស្រមៃ និងតម្រូវការរបស់អ្នកនៅគ្រប់ដំណាក់កាលនៃជីវិត។
- បង្កើតផលិតផលដែលមានគុណភាព ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យរបស់អ្នក។
- ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដែលឈានមុខគេក្នុងប្រទេសកម្ពុជា។
- យកការគ្រប់គ្រងហិរញ្ញវត្ថុដ៏ទូលំទូលាយជាចំណុចចាប់ផ្តើម និងបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់ អោយក្លាយទៅជាអ្នករៀ បចំផែនការហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។
ក្រុមហ៊ុនមេបានបង្កើតក្នុងឆ្នាំ២០០៣ នៅទីក្រុងហុងកុង ជាអ្នកត្រួសត្រាយផ្លូវនៅក្នុងការស្វែងរកទីផ្សារថ្មីសម្រាប់ការវិនិយោគហិ រញ្ញវត្ថុ។ បង្កើតបណ្តាញការិយាល័យយ៉ាងច្រើននៅក្នុងទីក្រុងធំៗនៅតំបន់អាស៊ីដូចជា៖ ទីក្រុងហុងកុង សៀងហៃ សិនជិន ស៊ែមិ ន តៃប៉ិ និងភ្នំពេញ។ សេវាកម្មអាជីវកម្មរួមមានការវិនិយោគវិស័យធនាគារឯកជន និងធានារ៉ាប់រងដូចជា៖ អចលនទ្រព្យក្រៅប្រទេ ស ធានារ៉ាប់រងអាយុជីវិត ការទិញយកភាគហ៊ុន និងការគ្រប់គ្រងទ្រព្យសម្បត្តិជាដើម។ ទីតាន ស្តូន គ្រុប បានជួយអតិថិជនក្នុង ការរៀបចំផែនការវិនិយោគ បង្កើតនូវគុណតម្លៃសម្រាប់អតិថិជនអស់ជាងមួយទសវត្សរ៍ តាមរយៈក្រុមការងារដែលមានបទពិសោ ធន៍ជំនាញផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន ទីតាន ស្តូន គ្រុប បានបន្ថែមទៅលើវិស័យធានារ៉ាប់រង និងអចលនទ្រព្យក្រៅប្រទេស និងវិនិយោគចម្រុះ ដើម្បីផ្តល់នូវសេវាកម្មគ្រប់គ្រងហិរញ្ញវត្ថុដែលមានលក្ខណៈល្អ និងពេញលេញសម្រាប់អតិថិជន និងសហគ្រាស។ បន្ទាប់ពីបានឃើញពីភាពខ្លាំង និងសក្តានុពលរបស់ប្រទេសកម្ពុជា ទីតាន ស្តូន គ្រុប បានចាប់ផ្តើមវិនិយោគគម្រោងទីមួយ - Picasso City Garden នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥។ ទីតាន ស្តូន គ្រុបបានឆ្លងផុតដំណាក់កាលលំបាកដែលបណ្តាលមកពីបញ្ហាជំងឺកូវីដ១៩ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ បានបង្កើតឡើងនៅក្នុងឆ្នាំ២០២០។ ក្រុមហ៊ុនសង្ឃឹមថានឹងអាចជួយប្រជាជនកម្ពុជាក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រេចក្តីស្រមៃនៅក្នុងជីវិត មានការការពារសុខភាព និងមានសេរីភាពផ្នែកហិរញ្ញវត្ថុ តាមរយៈគោលគំនិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងផលិតផលធានារ៉ាប់រងដែលមានគុណភាពរបស់ក្រុមហ៊ុន ព្រមទាំងបណ្តុះបណ្តាលប្រជាជនឱ្យក្លាយទៅជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ដើម្បីជួយ រៀបចំផែនការហិរញ្ញវត្ថុ និងផ្តល់យោបល់ដ៏សមស្រប ទីតាន ស្តូន គ្រុប បានប្រើប្រាស់ធនធានផ្ទាល់ខ្លួនជាច្រើន ដើម្បីធ្វើការវិនិយោគចម្រុះនៅក្នុងប្រទេសកម្ពុជា និងចាក់ឫសនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តជាក់ស្តែង និងជួយក្នុងការអភិវឌ្ឍនៅក្នុងស្រុក
ជំនាញ៖ បទពិសោធន៍នៅក្នុងការវិនិយោគដ៏សម្បូរបែប និងសាវតានៃការវិនិយោគផ្នែកហិរញ្ញវត្ថុរបស់ ទីតាន ស្តូន គ្រុប បានផ្តល់ឱ្យអតិថិជននូវឱកាសវិនិយោគដែលឈានមុខគេ តាមរយៈចក្ខុវិស័យឈានមុខគេតែមួយគត់របស់ពួកយើង។
សុវត្ថិភាព៖ ពួកយើងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នទៅលើហានិភ័យ និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើទ្រព្យសម្បត្តិរបស់អតិថិជន និងផ្តល់នូវយោបល់ដែលសមស្របទៅលើការវិនិយោគរបស់អតិថិជន។
Picasso City Garden ត្រូវបានដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញ។
KY iCENTER ត្រូវបានបើកដំណើរការ។
ពិធីបើកការដ្ឋានសាងសង់របស់ Picasso City Garden
Titan Stone Real Estate Development Co., Ltd (Cambodia)
Picasso City Garden Construction Co., Ltd (Cambodia)
Titan Stone Property Management (Cambodia)
Titan Stone Real Estate Consignment Company Limited
Titan Stone Asset Management Limited. (Hong Kong)
Titan Stone Asset Management Limited. (Cayman)
Global Boulder Property Co., Ltd. (Samoa)
Shanghai Titan Stone Investment Consulting Co., Ltd
Shenzhen Titan Stone Investment Consulting Co., Ltd
Xiamen Titan Stone Investment Consulting Co., Ltd
~
២០១៣
បង្កើតមូលនិធិមូលបត្របំណុលបំប្លែងជាសកលដំបូងគេ ។
